យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅលើខ្សែផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងខុសច្បាប់ រួមមានមធ្យោបាយដឹកជញ្ជូនរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2H-7726 និងឈើអារប្រភេទលេខ១ (សុក្រម) ចំនួន១ម៉ែត្រត្រីគុណ២៣៩ (មួយម៉ែត្រត្រីគុណពីររយសាមសិបប្រាំបួន) ។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ រួមទាំងមធ្យោបាយដឹកជញ្ជូន ត្រូវបានកម្លាំងជំនាញដកហូត និងនាំយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីរៀបចំកសាងសំណុំរឿង និងបន្តចាត់ការទៅតាមនីតិវិធីច្បាប់ ៕


