ឯកឧត្ដម​ ឃួង​ ស្រេង និងលោកជំទាវ​ ​ចូលរួម​ក្នុង​ពិធី​សប្បុរសធម៌​ សមាគម​កាយឫទ្ធិនារី​កម្ពុជា​ ក្រោម​អធិបតីភាពលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត

នាព្រឹ​ក​ថ្ងៃ​សៅរ៍​ ១៣រោច​ ខែផល្គុន​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​មូលនិធិ​ត្រីចក្រយានកម្ពុជា​ ព្រមទាំង​លោកជំទាវ​ ជា​ សុីណា​ ឃួង​ស្រេង​ បាន​ចូលរួម​ក្នុង​ពិធី​សប្បុរសធម៌​ សមាគម​កាយឫទ្ធិនារី​កម្ពុជា​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​។