ត្រឹម១០ថ្ងៃសោះ! គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស ៥៧នាក់ និងរបួសធ្ងន់ស្រាល ៧៨នាក់

ភ្នំពេញ៖ រយៈពេល ១០ថ្ងៃដើមខែកក្កដានេះ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥៧នាក់ និងរបួសធ្ងន់ ៧៨នាក់។ មូលហេតុចម្បងនាំឱ្យគ្រោះថ្នាក់ភាគច្រើន គឺកើតចេញពីការបើកបរ «ល្មើសល្បឿនកំណត់ និងមិនប្រកាន់ស្តាំ»។

យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ គិតត្រឹមរយៈពេល ១០ថ្ងៃដើមខែកក្កដានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងសរុប ៧៨ករណី បណ្តាលឱ្យមនុស្សស្លាប់ ៥៧នាក់ របួសធ្ងន់ ៤៤នាក់ និងរបួសស្រាល ៤០នាក់។

ប្រភពដដែលបានឱ្យដឹងថា គ្រោះថ្នាក់ភាគច្រើនលើសលប់បង្កឡើងដោយសារការបើកបរល្មើសល្បឿនកំណត់ ដែលមានរហូតដល់ ៣៥លើក។ ក្រៅពីនោះ ក៏មានការរួមចំណែកពីការមិនប្រកាន់ស្តាំចំនួន១០លើក, មិនគោរពសិទ្ធិ ៨លើក, បើកជែងគ្រោះថ្នាក់ ៥លើក, បត់មិនប្រុងប្រយ័ត្ន ៤លើក រួមទាំង កត្តាស្រវឹង, ងងុយដេក, មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងបញ្ហាបច្ចេកទេសយានយន្តជាដើម៕



Previous Post Next Post