គណៈប្រតិភូ នៃរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ស្ថិតនៅគេហដ្ឋានសព រាជធានីភ្នំពេញ

នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ គណៈប្រតិភូ នៃរដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព នានាជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើនរូប បានចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ស្ថិតនៅគេហដ្ឋានសព រាជធានីភ្នំពេញ។

ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ គណៈប្រតិភូ នៃរដ្ឋបាលខេត្តកណ្តាល បានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្ដម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ បច្ចុប្បន្នសពឯកឧត្តម ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។