សូមប្រយ័ត្ន! អាជ្ញាធរស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានបដិសេធទាំងស្រុង ពាក់ព័ន្ធនឹងព័ត៌មាន ពីការប្រកាសចែកដី ចំនួន ៦.០០០ឡូតិ៍

សូមប្រយ័ត្ន! អាជ្ញាធរស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ បានបដិសេធទាំងស្រុង ពាក់ព័ន្ធនឹងព័ត៌មាន ពីការប្រកាសចែកដី ចំនួន ៦.០០០ឡូតិ៍ នៅក្នុងស្រុកឱរ៉ាល់ ជូនប្រជាពលរដ្ឋក្រីក្រ ដោយតម្រូវឱ្យបង់សេវាចំនួន ៤៥០ដុល្លារ ជាមុន។

ទន្ទឹមនេះ អាជ្ញាធរក៏បានធ្វើការណែនាំដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ពីការប្រកាសចែកដីនេះ និងបានអំពាវនាវដល់សាធារណៈជន អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ ត្រូវទិញដីណាដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ចៀសវាងការទិញលក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ។