ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះអ្នកចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង មានចំនួន ១៥០០នាក់ មកពី៣៥ប្រទេសជុំវិញពិភពលោក។